អ៊ីរ៉ង់៖ ការចរចារនុយក្លេអ៊ែរអាចត្រូវបានពន្យាពេលហួសកាលកំណត់
|
អ៊ីរ៉ង់៖ ការចរចារនុយក្លេអ៊ែរអាចត្រូវបានពន្យាពេលហួសកាលកំណត់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២០ មិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad
Javad Zarif បានអះអាងថា៖ ប្រទេសនេះមិនត្រូវរងការសង្កត់ពេលវេលា ដើម្បីទទួលបាននូវកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយជាមួយបណ្ដាមហា
អំណាចលើពិភពលោកនោះឡើយ។ លោកបានឲ្យដឹងថា៖ បណ្តាការចរចារ
នឹងអាចពន្យាពេលហួសកាលកំណាត់ថ្ងៃទី ៣០ មិថុនា ខាងមុខ។ ថ្លែងមតិក្នុង ការសម្ភាសន៍ជាមួយកាសែតក្នុងប្រទេស រដ្ឋមន្ត្រីការបរទេស Javad Zarif
បានអះអាងថា៖ Tehran ជឿជាក់អាចទទួលបានកិច្ចព្រមព្រៀងល្អជាមួយក្រុម
P5+1 ដោយហេតុនេះគេគ្មានអារម្មណ៍ត្រូវបានដាក់សម្ពាធឡើយ។ ក្នុងព្រឹត្តិការ
ណ៍ទាក់ទិនមួយទៀតទីភ្នាក់ងារសារព័ត៌មានជាផ្លូវការបស់អ៊ីរ៉ង់ IRNA បានឲ្យ
ដឹងថា៖ នាថ្ងៃទី ២០ មិថុនា រដ្ឋសភាអ៊ីរ៉ង់បានធ្វើវិសោធនកម្មគំរោង ច្បាប់មួយ
ស្តីពីការចរចារនុយក្លេអ៊ែរមុនពេលបោះឆ្នោតជាផ្លូវការនាថ្ងៃទី ២១ មិថុនា។ គំរោងច្បាប់នេះដាស់តឿនរដ្ឋាភិបាលត្រូវតែធានាបណ្ដាសមិទ្ធិនិងសិទ្ធិអភិវឌ្ឍន៍
នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំង ស្នើរឲ្យរដ្ឋមន្ត្រីការបរទេសរាយការណ៍ជារាល
រាល់ ៦ ខែម្តងងំពីដំណើការអនុវត្តនុយក្លេអ៊ែរចុងក្រោយ ៕