អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកសាងរោង ចក្រថាមពលនុយក្លេអ៊ែរ

អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកសាងរោង ចក្រថាមពលនុយក្លេអ៊ែរ  - ảnh 1
Image: Internet
VOV- នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់​ Fereidoon Abbasi បានអះអាងកាលពីថ្ងៃ
 ទី​២២សីហាថា៖ប្រទេសឥស្លាមនេះត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកសាងរោង ចក្រថាមពលនុយក្លេអ៊ែរជាមួយបណ្តាប្រទេសដែលទទួលបានបទដ្ឋានអន្តរជាតិ​ដោយ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិផ្សព្វផ្សាយ។​ ថ្លែងមតិតាមកាណាល់ Prees TV
លោក Abbasi ឲ្យដឹងថា៖អ៊ីរ៉ង់បានសន្សំទុកបាននូវបទពិសោថចាំបាច់ដើម្បី អាចដោះ ស្រាយបញ្ហាកសាងរោងចក្រថាមពលនុយក្លេអ៊ែរថ្មី។លោកក៏បន្តទៀតថា៖រោងចក្រថា មពលនុយក្លេអ៊ែរ Bushehr​  នឹងបានដាក់ឲ្យដំណើរការទាំងស្រុងក្រោយពីបានសំរេច ដំណាក់កាលដំណើរការពិសោធ។ ក្នុងថ្ងៃដដែល​រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Ali Akbar
Salehiប្រកាសថា៖ប្រទេសនេះ ចាត់ទុកការគម្រាមកំហែងវាយប្រហារទៅលើបណ្តា
មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអ៊ីស្រាអែលលើកឡើងនោះថាជាល្បែងឃោសនា
ជាងជាសញ្ញានៃការវាយប្រហារ១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ