អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយសហភាពអឺរ៉ុបដើម្បី “ជួយសង្គ្រោះ” កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានប្រកាសថាសាធារណរដ្ឋអ៊ីស្លាម“ មិនបានបិទទ្វារ” ដើម្បីធ្វើកិច្ចសន្ទនាជាមួយសហភាពអឺរ៉ុប (EU) តាមវិធីដែលអាចធ្វើទៅបាន សំដៅរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទីក្រុងតេ រ៉ង់បានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកកាលពីឆ្នាំ ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាឯកតោភាគី។
ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហូឡង់ លោក Stef Blok នៅទីក្រុងតេអេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានលើកច្បាស់ថាគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់គឺផ្អែកទៅលើកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនា ជាមួយប្រទេសដទៃទៀត ជាពិសេសគឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU។ រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការបរទេសហូឡង់ លោក Stef Blok បានអះអាងថាប្រទេសហូឡង់នឹងខិតខំប្រឹងប្រែងគាំទ្រចំពោះការថែរក្សាកិច្ចព្រមព្រៀង JCPOA ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនានេះដោយចាត់ទុកថានេះជាវិធានការមួយ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែរ ៕