អ៊ីរ៉ង់ និង EU សន្យាបន្តកិច្ចសហប្រតិបត្តិការ

(VOVWORLD) -លោក Bahram Qasemi បានឲ្យដឹងថា ប្រទេសខ្លួន និង EU កំពុងឈានដល់ការព្រមព្រៀងជាបឋម ក្រោយពីការចាចារដ៏ឯកទេសជាច្រើន។
អ៊ីរ៉ង់ និង EU សន្យាបន្តកិច្ចសហប្រតិបត្តិការ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif 

នាថ្ងៃទី ១ ខែតុលា ថ្លែងមតិនៅក្នុងសន្និសីទកាសែតជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Qasemi បានឲ្យដឹងថា ប្រទេសខ្លួន និង EU កំពុងឈានដល់ការព្រមព្រៀងជាបឋម ក្រោយពីការចាចារដ៏ឯកទេសជាច្រើន។ លោកបានសង្តត់ធ្ងន់ថា រាល់ការខិតខំប្រឹងប្រែងរបស់វ៉ាស៊ីនតោនគឺសំដៅ បំផ្លាញចោលនូវការព្រមព្រៀងរវាងតេអេរ៉ង់និង ប្រ៊ុចសែល នឹងទទួលបរាជ័យជាពិតប្រាកដ។

មុននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថា បណ្ដាធនាគារកណ្ដាលរបស់ប្រទេសអឺរ៉ុបចំនួន ៧ បានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ក្នុងបរិបទ ដែលបណ្ដាបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក គ្រោងនឹងមានសុពលភាពចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ