អ៊ីរ៉ង់ និងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ស្តីពីកិច្ចសហប្រតិបត្តិការថាមពល

(VOVWORLD) - ក្រុមហ៊ុនប្រេងឧស្ម័នជាតិអ៊ីរ៉ង់ (NIOC) និងក្រុមហ៊ុន Gazprom របស់រុស្ស៊ីនៅថ្ងៃទី ១៩ ខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថាមពលដែលមានតម្លៃ ៤០ ពាន់លានដុល្លារ។
អ៊ីរ៉ង់ និងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ស្តីពីកិច្ចសហប្រតិបត្តិការថាមពល - ảnh 1អណ្តូងប្រេងនៅលើកោះ Khark ប្រទេសអ៊ីរ៉ង់។ រូបថត៖ AFP/TTXVN

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរ នៅថ្ងៃតែមួយដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ និងតួកគី។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Gazprom នឹងជួយ NIOC អភិវឌ្ឍន៍រ៉ែឧស្ម័ននៅតំបន់ Kish និង North Pars និងរ៉ែប្រេងចំនួន៦កន្លែងទៀត។ ក្រុមហ៊ុន Gazprom ក៏ចូលរួមក្នុងគម្រោងឧស្ម័នធម្មជាតិរាវ (LNG) និងការសាងសង់បំពង់បង្ហូរឧស្ម័ននាំចេញទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ។

បច្ចុប្បន្ន អ៊ីរ៉ង់មានទុនបំរុងឧស្ម័នធម្មជាតិធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីរុស្ស៊ី ប៉ុន្តែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងប្រទេសនេះពីការអនុវត្តបច្ចេកវិទ្យា និងបានពន្យឺតការអភិវឌ្ឍនៃវិស័យនាំចេញឧស្ម័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ