អ៊ីរ៉ង់ និងសហភាពអឺរ៉ុប ព្យាយាមបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ

(VOVWORLD) - កាលពីថ្ងៃទី ២១ ខែមិថុនា អ៊ីរ៉ង់បានប្រកាសពីជំនួបជាមួយប្រធានអ្នកចរចានៃសហភាពអឺរ៉ុប (EU) លោក Enrique Mora ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក។
អ៊ីរ៉ង់ និងសហភាពអឺរ៉ុប ព្យាយាមបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ - ảnh 1ម៉ាស៊ីនរ៉េអាក់ទ័រ នៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ Natanz ប្រទេសអ៊ីរ៉ង់។ រូបថត៖ AFP/VNA

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចុះកំដៅនៃភាពតានតឹង សំដៅដោះស្រាយភាពជាប់គាំងក្នុងការចរចា។ ចែករំលែកនៅលើ Twitter ប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយថា លោកមានជំនួបជាក់ស្តែងនិងមានលក្ខណៈស្ថាបនាជាមួយលោក Mora នៅទីក្រុងដូហា (កាតា)។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងកិច្ចពិភាក្សាស្តីពីការដកទណ្ឌកម្មផងដែរ។

អ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប - អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី - រួមជាមួយអាល្លឺម៉ង់) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៃផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) នៅខែកក្កដា ឆ្នាំ ២០១៥ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ខណៈដែលអ៊ីរ៉ង់ក៏បានកាត់បន្ថយការប្តេជ្ញារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងផងដែរ។ ការចរចាដើម្បីស្ដារ JCPOA បានចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២១ នៅទីក្រុងវីយ៉ែន (អូទ្រីស) ប៉ុន្តែមិនទាន់សម្រេចបាននូវរបកគំហើញដ៏សំខាន់ណាមួយ ហើយនៅតែជាប់គាំងរហូតដល់បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ