អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងត​ភ្ជាប់ការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ សំដៅ​ធ្វើប្រក្រតីភាព​ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃទី ២៩ ខែមករា នៅពេលធ្វើអត្ថាធិប្បាយលើការចរចាបន្ទាប់ទៀតសំដៅស្តារឡើងវិញទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និង Riyadh ។
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងត​ភ្ជាប់ការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ សំដៅ​ធ្វើប្រក្រតីភាព​ទំនាក់ទំនងទ្វេភាគី - ảnh 1ប្រភព៖ tehrantimes.com

សេចក្តីប្រកាសនេះត្រូវបាននាំចេញក្នុងសន្និសីទសារព័ត៌មានរួម រវាងលោក Hossein Amir-Abdollahian និងសមភាគីកាតា លោក Mohammed bin Abdulrahman Al Thani បន្ទាប់ពីកិច្ចសន្ទនានៅទីក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់។

លោក Amir-Abdollahian ក៏បានឲ្យដឹងថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសគុយវ៉ែតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រសើរឡើងនៅពេលដែលប្រទេសអារ៉ាប់ទាំងពីរនេះបានបញ្ជូនឯកអគ្គរដ្ឋទូតវិលត្រឡប់មកអ៊ីរ៉ង់វិញ។ ប្រមុខការទូតអ៊ីរ៉ង់ក៏បានសម្តែងការជឿជាក់ថា អ៊ីរ៉ង់និងបារ៉ែនអាចឆ្លងផុតដំណាក់កាលចរចាបានយ៉ាងល្អប្រសើរ ហើយឈានចូលដំណាក់កាលបន្ទាប់ទៀត ដែលជាការពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ