អ៊ីរ៉ង់ អ៊ីរ៉ាក់និងស៊ីរីសន្យាបន្តកិច្ចសហប្រតិបតិ្តការប្រឆាំងIS

(VOVworld) - ក្នុងជំនួបត្រីភាគីនៅ Tehran នាថ្ងៃទី៩ ធ្នូ រដ្ឋមន្រ្តីការបរទេសរបស់អ៊ីរ៉ង់
អ៊ីរ៉ាក់និងស៊ីរី បានអះអាងថា នឹងបន្តកិច្ចសហប្រតិបតិ្តការក្នុងការតស៊ូប្រឆាំងបណ្ដា
ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយមនិកាយ Sunni។តាមស្ថានីយ៍ទូរទស្សន៍ជាតិស៊ីរីបានឲ្យ
ដឹងថា ភាគីនានាសុទ្ធតែ អះអាងនឹងបន្តកិច្ចសហការនិងផ្លាស់ប្ដូរព័ត៏មាន ជាពិ
សេសគឺក្នុងការប្រយុទ្ធប្រឆាំងអង្គការ រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) រណសិរ្ស Al-
Nursa (សាខា១របស់ Al-Qaeda នៅស៊ីរី) និងក្រុមធ្វើភេរវកម្មផ្សេងៗទៀត។

អ៊ីរ៉ង់ អ៊ីរ៉ាក់និងស៊ីរីសន្យាបន្តកិច្ចសហប្រតិបតិ្តការប្រឆាំងIS - ảnh 1
កម្លាំងរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)​ជាគំរាមកំហែងធំៗលើពិភពលោក


ក្នុងបំរ៉ែបំរួលផ្សេងទៀត នាថ្ងៃទី៩ ធ្នូ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ
នាយករដ្ឋមន្រ្តី ទួរគីលោក Ahmet Davutoglu សមភាគីអង់គ្លេសលោក David
Cameron បានសង្កត់ធ្ងន់ថា ប្រទេសទាំង២កំពុងសហការយ៉ាងស្អិតរមួតដើម្បី
ទប់ទល់នឹង ការខូចខាតដែលក្រុមឧទ្ទាម IS បណ្ដាលឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ