អ៊ីរ៉ង់កត់សម្គាល់មានវឌ្ឍន៍ភាពក្នុងការចរចារនុយគ្លេអ៊ែ
|
អ៊ីរ៉ង់កត់សម្គាល់មានវឌ្ឍន៍ភាពក្នុងការចរចារនុយគ្លេអ៊ែ (AFP) |
Vovworld-អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នាថ្ងៃទី៤មិថុនា
បានឲ្យដឹងថា ប្រទេសនេះនិងក្រុម P5+1 ទទួលបានវឌ្ឍន៍ភាពសំខាន់ឆ្ពោះទៅ
កិច្ចព្រមព្រៀងចុងក្រោយស្ដីពីកម្មវិធីនុយគ្លេអ៊ែ Tehran មុនកាលកំណត់ចុងក្រោយ
នាថ្ងៃទី៣០មិថុនាខាងមុខ។ មជ្ឈដ្ឋានផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់បទថ្លែង
មតិរបស់លោក Araghchi ខណៈពេលទៅកាន់ក្រុង Vienna (អូស្ទ្រីស)ដើម្បីចូលរួម
វង់ចរចារនុយគ្លេអ៊ែថ្មីបំផុត។ លោកក៏បានទទួលស្គាល់ថា ការទទួលបានកិច្ចព្រម
ព្រៀងចុងក្រោយគឺជាការងារលំបាកនិងស្មុគស្មាញមួយ។ បណ្ដាការចរចារនា
សប្ដាហ៍មុននៅក្រុង Geneva ស្វីសមិនបង្រួញការខ្វែងគំនិតរវាងវ៉ាស៊ីងតោននិង
Tehran ឡើយ ពិសេសគឺក្នុងបញ្ហាគន្លិះគឺសង្កេតមូលដ្ឋានយោធានុយគ្លេអ៊ែ៕