អ៊ីរ៉ង់កំពុងចរចាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយជាមួយចិន
(VOVWORLD) - នាថ្ងៃទី៥ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថាទីក្រុងតេអេរ៉ង់កំពុងចរចាស្តីពីកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល ២៥ ឆ្នាំជាមួយប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖ IRNA/TTXVN) |
ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif បានឲ្យដឹងថា កិច្ចព្រមព្រៀងជាមួយប្រទេសចិនត្រូវបានបើកចំហរជាសាធារណៈកាលពីខែមករា ឆ្នាំ ២០១៦ នៅពេលដែលប្រធានរដ្ឋចិន លោក ស៊ីជីន ពីង ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជ កម្មឈានមុខគេរបស់អ៊ីរ៉ង់ហើយក៏ជាទីផ្សារសំខាន់សម្រាប់អ៊ីរ៉ង់ក្នុងការនាំចេញប្រេង ឆៅផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពនេះត្រូវបានរារាំងដោយវិធានការណ៍ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងក្រុម P5 + 1 (រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំងនិងអាល្លឺម៉ង់) និងអ៊ីរ៉ង់កាលពីឆ្នាំ ២០១៨៕