អ៊ីរ៉ង់គូសបញ្ជាក់ថាកិច្ចចរចានុយក្លេអ៊ែរសម្រេចបានវឌ្ឍនភាពទោះបីជានៅតែមានការខ្វែងគំនិត

(VOVWORLD) - នាថ្ងៃដដែល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell បានបញ្ជាក់ថា អ៊ីរ៉ង់និង ប្រទេសមហាអំណាចនានាលើពិភព លោក នៅតែអាចសម្រេចបានកិច្ចព្រមព្រៀងមួយ សំដៅស្ដារ JCPOA ឡើងវិញ ក្រោយពីលោក Ebrahim Raisi ជាប់ឆ្នោតជាប្រធានា ធិបតីអ៊ីរ៉ង់។

អ៊ីរ៉ង់គូសបញ្ជាក់ថាកិច្ចចរចានុយក្លេអ៊ែរសម្រេចបានវឌ្ឍនភាពទោះបីជានៅតែមានការខ្វែងគំនិត - ảnh 1តំណាងនៃភាគីនានាចូលរួមវង់ចរចាទី៦អំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ Xinhua/ VNA)
អ្នកចរចានុយក្លេអ៊ែរជួរមុខរបស់អ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃទី២០ ខែ មិថុនា បានឲ្យដឹងថា ប្រទេសនេះនិងប្រទេសមហាអំណាចចំនួន៦ទៀត កំពុងខិត មកជិតការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ (ឈ្មោះផ្លូវការថា ផែន ការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ - JCPOA) ព្រមទាំងលើកច្បាស់ថា បន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី២០ ខែមិថុនា ក្រុមចរចាទាំងអស់នឹងវិលត្រឡប់ទៅប្រទេសវិញដើម្បីធ្វើការ ពិគ្រោះយោបល់។
នាថ្ងៃដដែល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell បានបញ្ជាក់ថា អ៊ីរ៉ង់និង ប្រទេសមហាអំណាចនានាលើពិភព លោក នៅតែអាចសម្រេចបានកិច្ចព្រមព្រៀងមួយ សំដៅស្ដារ JCPOA ឡើងវិញ ក្រោយពីលោក Ebrahim Raisi ជាប់ឆ្នោតជាប្រធានា ធិបតីអ៊ីរ៉ង់។ បើតាមលោក Borrell ចាត់ទុកថា ភាគីពាក់ព័ន្ធនានាកំពុងខិតមកជិតកិច្ច ព្រមព្រៀងមួយ ដែលអាចជួយតំបន់មជ្ឈឹមបូព៌ាមានសុវត្ថិភាពជាង ព្រមទាំងកាត់ បន្ថយការលំបាកចំពោះសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មលើផ្នែក ប្រេងរ៉ែនិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក គិតចាប់តាំងពីប្រទេសនេះដកខ្លួនចេញពី JCPOA កាលពីឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ