|
(Images:Internet) |
VOV- ប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី២៩ ឧសភាថា៖លោកខាង
លិចគប្បី ដកមកសំណូមពរមិនសមហេតុសមផលទារឲ្យប្រទេសនេះបញ្ឈប់
ការផលិតសារធាតុUraniumចម្រាញ់២០%។ ថ្លែងមតិជាមួយបណ្តាអ្នកយក
ព័ត៍មាននៅតេហេរ៉ង់ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Ali Akbar Salehi បញ្ជាក់ថា៖
ប្រទេសអ៊ីរ៉ង់មានសិទ្ធផលិតសារធាតុនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព។
លោកខាងលិច ភ័យខ្លាចថា៖សារធាតុUraniumដែលចម្រាញ់២០%នេះ អាច
បានបន្តចម្រាញ់ជា សារធាតុសំរាប់ការផលិតអាវុធនុយក្លេអ៊ែរ។ក៏ប៉ុន្តែ
បណ្តាមន្រ្តីអ៊ីរ៉ង់អបអរសាទរ ចំពោះបណ្តាវង់ចរចាររវាងអ៊ីរ៉ង់នឹងលោកខាង
លិចដោយសម្តែងនូវសេចក្តី សង្ឃឹមថា៖វង់ចរចារជាបន្តនៅរុស្ស៊ីនឹងនាំ
ភាគីទាំង២ខិតជិតគ្នាជាងទៀត៕