អ៊ីរ៉ង់ចោទប្រកាន់កម្លាំងពីខាងក្រៅគាំទ្រឲ្យអំពើហឹង្សា

(VOVWORLD) - តាម IRNA ថា អ៊ីរ៉ង់ សន្យាការពារសិទ្ធិរបស់ ប្រជាជនក្នុងការរៀបចំបាតុកម្មប្រកបដោយសន្តិភាព ហើយការពារសន្តិសុខ សំរាប់ប្រជាជនចំពោះមុខអំពើហឹង្សា។
អ៊ីរ៉ង់ចោទប្រកាន់កម្លាំងពីខាងក្រៅគាំទ្រឲ្យអំពើហឹង្សា - ảnh 1 ប្រជាជនដើរដង្ហែក្បួនរដ្ឋាភិបាលអ៊ីរ៉ង់ (រូបថត៖ AFP/TTXVN)


ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ (IRNA) នាថ្ងៃទី៦ មករា បានផ្សាយថា ក្រុម ប្រឹក្សាសិទ្ធិមនុស្សកំពូល ជាស្ថាប័នសិទ្ធិមនុស្សជាតិក្រោមឱវាទរដ្ឋាភិបាលអ៊ីរ៉ង់ បានរិះគន់រដ្ឋនិងអង្គការសិទ្ធិមនុស្សមួយចំនួននៅឯបរទេសថា គេបានគាំទ្រពួក បាតុករដែលបង្កឡើងកុបកម្ម ព្រមទាំងចាត់ទុកថា នេះជាអំពើធ្វើអន្តរាគមន៍ទៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ តាម IRNA ថា អ៊ីរ៉ង់ សន្យាការពារសិទ្ធិរបស់ ប្រជាជនក្នុងការរៀបចំបាតុកម្មប្រកបដោយសន្តិភាព ហើយការពារសន្តិសុខ សំរាប់ប្រជាជនចំពោះមុខអំពើហឹង្សា។ មុននោះ រដ្ឋអំណាចតេអេរ៉ង់ចាត់ទុកថា រលកបាតុកម្មដែលផ្ទុះឡើងនៅអ៊ីរ៉ង់ ចាប់ផ្ដើមពីបញ្ហាសេសសល់ក្នុងស្រុក រួមជា មួយការធ្វើអន្តរាគមន៍ពីខាងក្រៅ ជាពិសេសគឺអាមេរិក អ៊ីស្រាអែលនិងអារ៉ាប់ប៊ី សាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ