អ៊ីរ៉ង់ច្រានចោលការចរចាស្តីពីកម្មវិធីមីស៊ីល
(VOVWORLD) -នាថ្ងៃទី ១៧ មករា អ្នកនាំពាក្យក្រួងការបរទេសអ៊ីរ៉ង លោក Bahram Qasemi បានបដិសេធលើព័ត៌មានថា តេអេរ៉ង់បានឯកភាពចរចាស្ដីពីកម្មវិធីមីស៊ីលរបស់ប្រទេសខ្លួន។
អ៊ីរ៉ង់ច្រានចោលការចរចាស្តីពីកម្មវិធីមីស៊ីល |
នាថ្ងៃទី ១៧ មករា អ្នកនាំពាក្យក្រួងការបរទេសអ៊ីរ៉ង លោក Bahram Qasemi បានបដិសេធលើព័ត៌មានថា តេអេរ៉ង់បានឯកភាពចរចាស្ដីពីកម្មវិធីមីស៊ីលរបស់ប្រទេសខ្លួន។ លោកបានហៅព័ត៌មានទាំងនេះ គឺគ្មានមូលដ្ឋាន ព្រមទាំងអះអាងលើគោលនយោបាយ និងគោលជំហររបស់តេអេរ៉ង់ អំពីកម្មវិធីមីស៊ីលការពារ គឺបានបើកចំហ និងមានតម្លាភាព ហើយបានចាត់ទុកថា ប្រទេសដទៃទៀតបានយល់ច្បាស់អំពីប្រការនេះ។
លោក Qasemi បានអះអាងថា កម្មវិធីមីស៊ីលការពាររបស់អ៊ីរ៉ង់ គឺមិនត្រូវបានយកមកចរចានោះទេ ហើយគោលជំហររបស់តេអេរ៉ង់លើបញ្ហានេះគឺមិនផ្លាស់ប្ដូរដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់គឺមានគោលបំណងការពារ និងព្រមានតែប៉ុណ្នោះ ហើយមិនតម្រង់ទៅលើការប្រឆាំងនឹងប្រទេសណាមួយឡើយ៕