អ៊ីរ៉ង់ជាថ្មីម្តងទៀត ស្នើឲ្យសហរដ្ឋ​អាមេរិកដកទណ្ឌកម្ម

(VOVWORLD) - រាល់ការចរចាស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ត្រូវនាំឱ្យមានការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ នេះគឺជាការអះអាងរបស់គណៈកម្មាធិការគោលនយោបាយការបរទេស និងសន្តិសុខជាតិនៃរដ្ឋសភាអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៤ ខែសីហា ដើម្បីវាយតម្លៃលើវង់ចរចានាពេលថ្មីៗនេះ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។
អ៊ីរ៉ង់ជាថ្មីម្តងទៀត ស្នើឲ្យសហរដ្ឋ​អាមេរិកដកទណ្ឌកម្ម - ảnh 1រោងចក្រនុយក្លេអ៊ែរមួយនៅអ៊ីរ៉ង់។ រូបថត៖ AFP/TTXV

អ៊ីរ៉ង់ជឿជាក់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានដកចេញ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍ និងជួយពាណិជ្ជករ ធ្វើអាជីវកម្មជាមួយប្រទេសដទៃទៀត។ លោកបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់មានទំនួលខុសត្រូវក្នុងការរាយការណ៍ជូនរដ្ឋសភាទាក់ទងនឹងការដកទណ្ឌកម្ម។ រដ្ឋសភានឹងវាយតម្លៃលើសេចក្តីព្រាងអត្ថបទដែលត្រូវបានពិភាក្សាក្នុងការចរចានៅទីក្រុងវីយ៉ែន។

ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ត្រូវបានអ៊ីរ៉ង់ ចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និងរុស្ស៊ីកាលពីខែកក្កដា ឆ្នាំ២០១៥។ ប៉ុន្តែ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ ២០១៧ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដែលបណ្តាលឱ្យអ៊ីរ៉ង់ កាត់បន្ថយការប្តេជ្ញារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ