អ៊ីរ៉ង់ជំរុញទំនាក់ទំនងជាមួយប្រទេសនានាក្នុងតំបន់បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ


អ៊ីរ៉ង់ជំរុញទំនាក់ទំនងជាមួយប្រទេសនានាក្នុងតំបន់បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
អ៊ីរ៉ង់ជំរុញទំនាក់ទំនងជាមួយប្រទេសនានាក្នុងតំបន់បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA)

(VOVworld) – អ៊ីរ៉ង់កំពុងជំរុញទំនាក់ទំនងជាមួយប្រទេសជិតខាងនានាបន្ទាប់ពី
ទទួលបានកិច្ចព្រមព្រៀងប្រវត្តិសស្ត្រស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran ជាមួយ
ក្រុម P5+1 (រួមមាន៖ អាមេរិក អង់គ្លេស បារាំង រុស្ស៊ីនិងអាល្លឺម៉ង់)។ ថ្លែមតិក្នុង
ការចរចារតាមទូរស័ព្ទជាមួយព្រះមហត្សត្រ  Qatar Tamin bin Hamad al-Thani
នាថ្ងៃទី ១៨ កក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានឲ្យដឹងថា​ ៖
 Tehran ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរទស្សនៈជាមួយប្រទេសនានាក្នុងតំបន់
ព្រមទាំង អំពាវនាវឲ្យ Qatar រួមដៃទប់ស្កាត់បណ្ដាក្រុមភេវរកម្ម បង្កើនការខំប្រឹង
ប្រែងសំដៅបន្ធូស្រាលភាពតានតឹងនិងរក្សាស្ថិរភាពនៅមជ្ឈឹមបូព៌ារ។ ថ្នាក់
ដឹកនាំ របស់អ៊ីរ៉ង់ក៏បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងនេះបានសឲ្យឃើញថា៖
បញ្ហាក្នុងតំបន់ក៏ដូចជាការខ្វែងគំនិតរវាងប្រទេសនានាអាចដោះស្រាយតាម
រយៈផ្លូវការទូតបាន។នាថ្ងៃដដែល ក្នុងការសន្ទនាតាមរយៈទូរស័ព្ទជាមួយ
សមភាគីប៉ាគីស្ថាន លោក Mamnoon Hussain នោះ ប្រធានាធិបតី Rouhani
បានអំពាវនាវឲ្យភាំគីទាំងពីរជំរុញទំនាក់ទំនងស៊ីជម្រៅនិងស្និទស្នាល
រវាងអ៊ីរ៉ង់និងប៉ាគីស្ថានឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ