អ៊ីរ៉ង់ដាក់ទណ្ឌកម្មជាការឆ្លើយតបនឹងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ៣៦ របស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដើម្បីឆ្លើយតបទៅនឹងវិធានការស្រដៀងគ្នាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ 
អ៊ីរ៉ង់ដាក់ទណ្ឌកម្មជាការឆ្លើយតបនឹងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani។ (រូបថត៖  IRNA/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ទណ្ឌកម្មបានកំណត់គោលដៅលើសហគ្រាសយោធាមួយចំនួន ក៏ដូចជាសមាជិកសភា និងរដ្ឋមន្ត្រីនៃប្រទេសមួយចំនួននៅអឺរ៉ុប និងសភាអឺរ៉ុប។ ទណ្ឌកម្មរួមមានការបិទគណនី និងការទប់ស្កាត់ប្រតិបត្តិការនៅធនាគារអ៊ីរ៉ង់ ការបដិសេធមិនចេញទិដ្ឋាការ និងការហាមឃាត់ការឆ្លងចូលប្រទេសអ៊ីរ៉ង់។

មុននោះ នាថ្ងៃទី ២០ ខែកុម្ភៈ សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មជុំទី ៥ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តោតលើបុគ្គលចំនួន ៣២ និងអង្គភាពចំនួន ២ ពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលថ្មីៗនេះនៅក្នុងប្រទេសនេះ។ ក្នុងចំណោមទណ្ឌកម្មទាំងនោះមានសមាជិកសភាអ៊ីរ៉ង់ ចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីពន្ធនាគារជាន់ខ្ពស់។ កាលពីខែមុន អ៊ីរ៉ង់ក៏បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពមួយចំនួនរបស់អង់គ្លេស និង EU ចំនួន ៣៤ ក្នុងការឆ្លើយតបចំពោះវិធានការស្រដៀងគ្នានេះប្រឆាំងនឹងអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ