|
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖AFP/TTXVN) |
(VOVworld) - ក្រសួងការបរទេសអ៊ីរ៉ង់នាថ្ងៃទី៩ មករា បានដាក់ពាក្យបណ្ដឹងអារ៉ាប់
ប៊ីសាអូឌីតជូនទៅអ.ស.បដោយសារ “សកម្មភាពបង្ករឿងហេតុ” របស់ Riyadh ក្នុង
កាលៈទេសៈដែលវិបត្តិការទូតរវាងមហាអំណាចទាំងពីរនៅក្នុងតំបន់ នេះបាន
ឈានចូលសប្ដាហ៍ទី២។ក្នុងលិខិតផ្ញើរជូនអគ្គលេខាធិការអ.ស.បលោក Ban Ki-
moon ដែលត្រូវបានប្រកាសនាថ្ងៃទី៩ មករា ដោយសារព័ត៌មានអ៊ីរ៉ង់ រដ្ឋមន្រ្តីការបរ
ទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថា មនុស្ស មួយចំនួននៅ Riyadh
ហាក់ដូចជាមានចេតនារុញតំបន់ទាំងមូលឲ្យធ្លាក់ចូលក្នុងវិបត្តិ។លោក Zarif បាន
ឲ្យដឹងថែមទៀតថា អារ៉ាប់ប៊ីសាអូឌីតមានសកម្មភាពបង្ករឿង ហេតុដោយផ្ទាល់
តម្រង់ទៅលើអ៊ីរ៉ង់ ក្នុងនោះមានការសម្លាប់បុព្វជិត Nimr al- Nimr និងការរើសអើង
ចំពោះអ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់នៅទីសក្ការៈ Mecca ផងដែរ។
ទំនាក់ទំនងរវាង Riyadh និង Tehran ធ្លាក់ចូលក្នុងភាពតានតឹងក្រោយពីអារ៉ាប់
ប៊ីសាអូឌីតនាថ្ងៃទី២ មករា បានសម្លាប់មុខសញ្ញាចំនួន៤៧នាក់ដែលជាប់ចោទ
ទាក់ទិនដល់ភេរវកម្ម ក្នុងនោះមានបុព្វជិតនិកាយ Shi’ite លោក Nimr al-Nimr
ដែលនាំទៅការផ្ទុះឡើងនូវបាតុកម្មប្រឆាំងជំទាស់អារ៉ាប់ប៊ីសាអូឌីតនៅប្រទេស
នានាដែលមានប្រជាជនភាគច្រើនចាជនអ៊ីស្លាម Shi’ite៕