អ៊ីរ៉ង់ដកហូតមុខដំណែងមន្ត្រីសន្តិសុខជាន់់ខ្ពស់មួយរូប

(VOVworld)-អ៊ីរ៉ង់បានដកហូតមុខដំណែងមន្ត្រីជាន់ខ្ពស់លោក Safar Baratloi
ដោយសារ លោកម្នាក់នេះគ្មានលទ្ធភាពរាំងស្កាត់បាតុកម្មវាយប្រហារស្ថានទូត
និង ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅរដ្ឋធានី តេអេរ៉ង់និង Mashhad ធ្វើឲ្យ Riyadh
ប្រកាស កាត់ផ្តាច់ទំនាក់ទំនងជាមួយតេអេរ៉ង់។ ក្នុងសេចក្តី ប្រកាសមួយកាលពី
យប់ថ្ងៃទី១០មករា ក្រសួងមហាផ្ទៃអ៊ីរ៉ង់បានឲ្យដឹងថា សេច ក្តីសម្រេចចិត្ត
បណ្តេញលោក Baratlou អភិបាលរងខេត្តតេអេរ៉ង់ទទួលបន្ទុក បញ្ហាសន្តិសុខ
គឺត្រូវបានពិចារណាយ៉ាងហ្មត់ចត់ផងដែរ។ យោងតាមក្រសួង ពោលខាងលើថា តាមរបាយការណ៍ស៊ើបអង្កេតដំបូងសរឲ្យឃើញមានភាពមិន ប្រក្រតីដែលនាំឲ្យ
មានការវាយប្រហារទៅលើស្ថានទូតអារ៉ាប៊ីសាអូឌីតព្រមទាំងអះអាងថា និងពិនិត្យ
ទៅលើរាល់កំហុសដែលបណ្តាលឲ្យមានរឿងរ៉ាវពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ