អ៊ីរ៉ង់ដំណើរការធ្វើសមយុទ្ធការពារដែនអាកាសក្នុងទំហំធំ
(VOVworld) – អ៊ីរ៉ង់បានដំណើរការធ្វើសមយុទ្ធការពារដែនអាកាស Velayat – 4 ក្នុង
ទំហំធំ ក្នុងការលៈទេសៈ ភាពតានតឹងរវាង Teheran និង Washington ដែលទាក់ទិន
ដល់រឿងហេតុ អ៊ីរ៉ងបាញ់យន្តហោះគ្នានអ្នកបើករបស់អាមេរិក លើដែនអាកាស
តំបន់ឈូងសមុទ្រពែក្យ កាលពីសប្តាហ៍មុនមិនធូស្រាយឡើយ។ ទាហានចំណុះ
កំលាំងទ័ពបដិវត្តឥស្លាម (IRGC) និង កងទ័ពអ៊ីរ៉ង់ ចំនួន ៨ ពាន់ នាក់ បានចូលរូម
ព្រឹត្តិការនេះ។ នាថ្ងៃទី ១១ វិច្ឆិកា អ្នកនាំពាក្យរបស់ការធ្វើសមយុទ្ធនេះ លោក
Shahrokh Shahram បានអះអាងថា៖ បណ្ដាប្រព័ន្ធកាំជ្រួចនិងកាំភ្លើងក៏ត្រូវបាន
បាញ់សាកពិសោធ លើកនេះ ដែរ។ លោក បន្តទៀតថា៖ ការធ្វើសមយុទ្ធគឺសំដៅ
បង្កើនសមត្ថភាពរួម សហការរវាងកងទ័ពអ៊ីរ៉ង់និង IRGC៕