អ៊ីរ៉ង់ដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីលជំនាន់ថ្មីប្រកបដោយជោគជ័យ

(VOVWORLD) - កាំជ្រួចមីស៊ីលជំនាន់ថ្មីមានឈ្មោះ Khorramshahr ដែលអ៊ីរ៉ង់ទើបនឹងបាញ់សាកល្បងប្រកបដោយជោគជ័យនាថ្ងៃទី ២២ កញ្ញា។ តាមឧត្តសេនីយ៍ត្រី Amir Ali Hakizadeh មេបញ្ជាការជាន់ខ្ពស់នៃកងពលធំអាកាសចរណ៍ចំណុះកំលាំការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា៖ កាំជ្រួចមីស៊ីលនេះមានលទ្ធភាពនាំគ្រាប់ នុយក្លេអ៊ែរជាច្រើន។ 
អ៊ីរ៉ង់ដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីលជំនាន់ថ្មីប្រកបដោយជោគជ័យ - ảnh 1 អ៊ីរ៉ង់ដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីលជំនាន់ថ្មីប្រកបដោយជោគជ័យ

(VOVworld) – កាំជ្រួចមីស៊ីលជំនាន់ថ្មីមានឈ្មោះ Khorramshahr ដែលអ៊ីរ៉ង់ទើបនឹង បាញ់សាកល្បងប្រកបដោយជោគជ័យនាថ្ងៃទី ២២ កញ្ញា។ តាមឧត្តសេនីយ៍ត្រី Amir Ali Hakizadeh មេបញ្ជាការជាន់ខ្ពស់នៃកងពលធំអាកាសចរណ៍ចំណុះកំលាំការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា៖ កាំជ្រួចមីស៊ីលនេះមានលទ្ធភាពនាំគ្រាប់នុយក្លេអ៊ែរជាច្រើន។ នាថ្ងៃទី ២៣ កញ្ញា ប្រទេសមួយចំនួនលើពិភពលោកបានសម្តែង ការប្រតិកម្មចំពោះទង្វើនេះរបស់អ៊ីរ៉ង់។ ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួង ការបរទេសបារាំង លោកស្រី Agnes Romatet-Espagne បានលើកច្បាស់ថា៖ បារាំងស្នើឲ្យអ៊ីរ៉ង់បញ្ចប់រាល់សកម្មភាពបង្កអស្ថិរភាពក្នុងតំបន់ ព្រមទាំង ជូនដំណឹងទៀតថា៖ ប៉ារីសរួមជាមួយបណ្ដាដៃគូជាពិសេសគឺអឺរ៉ូបនឹងពិចារណាវិធានការណ៍ចំពោះអ៊ីរ៉ង់ ដើម្បីប្រទេសនេះបញ្ឈប់សកម្មភាពបង្ករឿងហេតុ។បារាំងក៏បានអំពាវនាវឲ្យអគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres អនុវត្តរបាយការណ៍ពេញលេញមួយអំពីការ បាញ់កាំជ្រួចនេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីការបាញ់សាកល្បងកាំជ្រួចរបស់អ៊ីរ៉ង់ហើយចាត់ទុកថា៖  Tehran បានរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. ព្រមទាំង អំពាវនាវឲ្យ Tehran បញ្ចប់ទង្វើនេះភ្លាមមួយរំពិច។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Ivigdor Lieberman បានចោទប្រកាន់ការបាញ់សាកល្បងកាំជ្រួចនេះគឺទង្វើបង្ករឿងហេតុចំពោះអាមេរិកនិងបណ្ដាប្រទេសម្ព័ន្ធមិត្ត ក្នុងនោះមាន អ៊ីស្រាអែល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ