អ៊ីរ៉ង់ដាស់តឿនបណ្ដាប្រទេសឥស្លាមគាំទ្រប៉ាឡេស្ទីន
|
អ៊ីរ៉ង់ដាស់តឿនបណ្ដាប្រទេសឥស្លាមគាំទ្រប៉ាឡេស្ទីន (VNA) |
(VOVworld) – អ្នកដឹកនាំកំពូលខាងស្មារតីរបស់អ៊ីរ៉ង់ សម្តេចព្រះសង្សរាជ្យ
Ali Khamenei នាថ្ងៃទី ២១ កុម្ភៈ បានអំពាវនាវរំដោះទាំងស្រុងតំបន់ដែនដី
របស់ប៉ាឡេស្ទីនដេលអ៊ីស្រាអែលកំពុងទន្ទ្រានកាន់កាប់នោះហើយអះអាង
ជាថ្មីម្តងទៀតនូវការបដិសេធរបស់អ៊ីរ៉ង់ចំពោះវត្តមាននៃរដ្ឋជីហ្វ។ ថ្លែងមតិ
នៅសន្និសីទអន្តរជាតិស្តីពីការគាំទ្របដិវត្តន៍របស់ប្រជាជនប៉ាឡេស្ទីនលើកទី
៦ នៅទីក្រុង Tehran សម្តេចព្រះសង្សរាជ្យ Ali Khamenei បានចាត់ទុកថា៖
បណ្ដាផែនការសម្រុះសម្រួលដើម្បីផលប្រយោជន៍របស់ប៉ាឡេស្ទីនមុននេះគឺ
កំហុស ព្រមទាំង អំពាវនាវឲ្យបន្តសកម្មភាពប្រឆាំងជំទាស់អ៊ីស្រាអែល។
សម្តេចព្រះសង្សរាជ្យ Ali Khamenei ក៏បានដាស់តឿនប្រទេស ឥស្លាមនានា
ជៀសវាងការចូលរួមក្នុងវិបត្តិឬជំលោះ ជំនួសឲ្យនោះ គប្បីប្រមូលផ្តុំ ទៅលើ
បញ្ហាបាឡេស្ទីន ដោយសារ នេះគឺជាបញ្ហាស្នូលរបស់សហគមន៍ជនឥស្លាម។
ការខំប្រឹងប្រែងរំដោះប៉ាឡេស្ទីននឹងជាបទដ្ឋានសាមគ្គីរវាងជនឥស្លាមទាំង
អស់ជាមួយប្រទេសនានាដែលមានសតិអារម្មណ៍សេរីភាព៕