អ៊ីរ៉ង់ដាស់តឿនឲ្យអឺរ៉ុបរាំងស្កាត់បទដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី៣០ កញ្ញា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif ប្រកាសថា វិធានការតែមួយគត់ដើម្បីរាំងស្កាត់គ្រោះអាសន្នដែលកិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងប្រទេសនេះជាមួយក្រុមមហាអំណាចពិភពលោកត្រូវផ្ដួលរំលំនោះគឺអឺរ៉ុបទប់ស្កាត់អាមេរិកពីការអនុវត្តឡើងវិញនូវបទដាក់ទណ្ឌកម្មទៅលើ តេអេរ៉ង់។
អ៊ីរ៉ង់ដាស់តឿនឲ្យអឺរ៉ុបរាំងស្កាត់បទដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1 រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif (រូបថត៖ Press TV/TTXVN) 

ឆ្លើយសម្ភាសន៍កាសែត Guardian របស់អង់គ្លេស រដ្ឋមន្រ្តីលោក Zarif ព្រមានថា អ៊ីរ៉ង់នឹងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ បើទោះបីជាមិនដើម្បី គោលដៅយោធាក៏ដោយ ប្រសិនបើអឺរ៉ុបនិងអាមេរិកអនុវត្តឡើងវិញនូវបទដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីស្លាមនេះ។ ការថ្លែងមតិនេះរបស់អ្នកដឹកនាំក្រសួងការបរទេស អ៊ីរ៉ង់ត្រូវបានធ្វើឡើងក្នុងកាលៈទេសៈដែលអាមេរិកជាច្រើនលើកច្រើនសារគំរាមកំហែងលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រ ដែលបានចាត់ទុកជា ផែនការធ្វើសកម្មភាពពេញលេញរួម (JCPOA) រវាងអ៊ីរ៉ង់ជាមួយក្រុមP៥+១ (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) មុននេះ២ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ