អ៊ីរ៉ង់ត្រួតពិនិត្យកាមេរ៉ាឃ្លាំមើលថ្មីរបស់ IAEA នៅមជ្ឈមណ្ឌល Karaj
(VOVWORLD) - អ៊ីរ៉ង់បានចាប់ផ្តើមការត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពចំពោះកាមេរ៉ាឃ្លាំមើល ដែលត្រូវបានដំឡើងដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅរោងចក្រនុយក្លេអ៊ែរ Karaj របស់អ៊ីរ៉ង់។
រូបភាពផ្កាយរណបនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ (រូបថត៖ AFP/TTXVN) |
នេះគឺជាកាមេរ៉ាដែល IAEA គ្រោងនឹងដំឡើង ដើម្បីជំនួសកាមេរ៉ាដែលរងការខូចខាត ដោយការបំផ្លិចបំផ្លាញកាលពីខែមិថុនា ដែលអ៊ីរ៉ង់ចោទប្រកាន់ថា ត្រូវបានអនុវត្តដោយអ៊ីស្រាអែល។
នៅថ្ងៃទី ១៩ ខែធ្នូ អ្នកនាំពាក្យរបស់ទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានឲ្យដឹងថា អ៊ីរ៉ង់បាននាំចេញលក្ខខណ្ឌចំនួនបី ដើម្បីជំនួសកាមេរ៉ាដែលខូចខាតនៅទីក្រុង Karaj តាមនោះ IAEA បានធ្វើការស៊ើបអង្កេតផ្នែកសុវត្ថិភាពនិងផ្លូវច្បាប់ ចំពោះករណីបំផ្លិចបំផ្លាញ ថ្កោលទោសការបំផ្លិចបំផ្លាញ និងធ្វើការត្រួតពិនិត្យសុវត្ថិភាព និងបច្ចេកទេសលើកាមេរ៉ាថ្មី មុនពេលដំឡើង។
មុននោះ កាលពីថ្ងៃទី ១៦ ខែធ្នូ បន្ទាប់ពីសន្និសីទរវាង AEOI និង IAEA ភាគីទាំងពីរបានសម្រេចចិត្តថា IAEA នឹងសហការគ្នាស្របតាម AEOI ដើម្បីធានាថា កាមេរ៉ាទាំងនេះនឹងមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពបំផ្លិចបំផ្លាញនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ TESA នៅទីក្រុង Karaj ភាគខាងលិចនៃរដ្ឋធានី តេហេរ៉ង់។ យោងតាមអគ្គនាយក IAEA លោក Rafael Mariano Grossi ការដំឡើងកាមេរ៉ាឃ្លាំមើលឡើងវិញនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ TESA គឺជាជំហានដ៏សំខាន់មួយ សម្រាប់សកម្មភាពត្រួតពិនិត្រ និងផ្ទៀងផ្ទាត់របស់ IAEA នៅក្នុងប្រទេសអ៊ីរ៉ង់៕