អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការលើកកំពស់សមត្ថភាពចម្រើនធាតុ Urani
(VOVWORLD) - នាថ្ងៃទី១០ ខែកុម្ភៈ អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចក្នុងការលើកកំពស់សមត្ថភាពចម្រើនធាតុ Urani ។
អ្នកនាំពាក្យ AEOI លោក Behrouz KamalVandi |
ស្ថានីយ៍ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានដកស្រង់ពាក្យសំដីរបស់អ្នកនាំពាក្យ AEOI លោក Behrouz KamalVandi ថា « ដោយឈរលើមូលដ្ឋាននៃក្រិត្យរបស់មេដឹកនាំជាន់ខ្ពស់ឥស្លាមអ៊ីរ៉ង់ លោក Ali Khamenei និង ការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំអង្គការ AEOI ចំពោះបញ្ហានេះ ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដំឡើងសមត្ថភាពនៃការធ្វើចម្រើនធាតុ Urani ឡើងដល់ ១៩០.០០០ ឯកតា SWU»។ គួរបញ្ជាក់ថា កាលពីខែកក្កដាឆ្នាំ២០១៨ ថ្នាក់ដឹកនាំ អង្គការ AEOI លោក Ali Akbar Salehi បានប្រកាសថា អ៊ីរ៉ង់បានសាងសង់រោងចក្រកែឆ្នៃ Rotor ដើម្បីប្រើប្រាស់ម៉ាស៊ីនបង្វិលសង់ទីហ្វុយ (centrifuge) ដ៏ទំនើបក្នុងក្របខ័ណ្ឌនៃផែនការលើកកំពស់សមត្ថមភាពចម្រើនធាតុ Urani នៃប្រទេសនេះឡើងដល់ ១៩០.០០០ SWU៕