អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចចំពោះលទ្ធភាពដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរបែកបាក់ក្រោយពីការបោះឆ្នោតនៅអាមេរិក

អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចចំពោះលទ្ធភាពដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរបែកបាក់ក្រោយពីការបោះឆ្នោតនៅអាមេរិក - ảnh 1
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១០ វិច្ចិកា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad
Javad Zarif ប្រកាសថា ប្រទេសនេះមានគោលបំណងថា​ ភាគីទាំងអស់នឹងរក្សាការ
សន្យាស្ដីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិដែលបានសំរេចកាលពីឆ្នាំមុន ប៉ុន្តែ
សង្កត់ធ្ងន់ថា តេអេរ៉ង់បានមានដំណោះស្រាយប្រសិនបើប្រការនោះមិនកើតមាន
ឡើង។ថ្លែងមតិនៅសន្និសីទកាសែតនៅក្រុង Bratislava បន្ទាប់ពីជំនួបជាមួយសម
ភាគីស្លូវ៉ាគី រដ្ឋមន្រ្តីលោក Zarif សង្កត់ធ្ងន់ថា អ៊ីរ៉ង់មានគោលបំណងនិងក្ដីសង្ឃឹមថា
 កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តន៍យ៉ាងពេញលេញ។
មុននោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ចាត់ទុកថា លទ្ធផលនៃការ
បោះឆ្នោតនៅអាមេរិកនឹងមិនជះឥទ្ធិពលទៅលើគោលនយោបាយរបស់អ៊ីរ៉ង់ហើយ
កិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនអាចត្រូវលុបបំបាត់ដោយរដ្ឋាភិបាលមួយបានឡើយ។
 សេចក្ដីប្រកាសរបស់អ៊ីរ៉ង់ត្រូវបាននាំចេញក្រោយពីជ័យជំនះក្នុងការបោះ
ឆ្នោត ប្រធានាធិបតីអាមេរិករបស់លោក Donald Trump ជាអ្នកដែលបានឡើង
សម្លេង ប្រឆាំងជំទាស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ក្នុងយុទ្ធនាការបោះ
ឆ្នោត របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ