អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចប្រក្រតីភាពទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត

(VOVWORLD) -លោក Hassan Rouhani បានអះអាងថា តាមទស្សនៈរបស់អ៊ីរ៉ង់ គឺគ្មានបញ្ហាក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង និងតភ្ជាប់ទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីតឡើងវិញឡើយ។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចប្រក្រតីភាពទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត - ảnh 1ថ្នាក់ដឹកនាំអ៊ីរ៉ង់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)  

នាថ្ងៃទី ៣ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNAបានដកស្រង់សម្តីរបស់ប្រធានាធិបតីលោក Hassan Rouhani បានប្រកាសថា សាធារណរដ្ឋអ៊ីស្លាមបានត្រៀមខ្លួនជាស្រេចប្រក្រតីភាពទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់លោក Yousef Bin Alawi ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់នោះ លោក Hassan Rouhani បានអះអាងថា តាមទស្សនៈរបស់អ៊ីរ៉ង់ គឺគ្មានបញ្ហាក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង និងតភ្ជាប់ទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីតឡើងវិញឡើយ។ តាមលោកថាប្រទេសទាំងអស់ក្នុងតំបន់ត្រូវរួមគ្នាស្ថាបនាសុខសន្តិភាព និងស្ថិរភាពនៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ