អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចអនុញ្ញាតបណ្ដាអ្នកសង្គេតការនៃ IAEA ទៅត្រួតពិនិត្យមូលដ្ឋាន នុយក្លេអ៊ែរ Pachin

(VOVworld) – នាថ្ងៃទី ១៨ ឧសភា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី លោក Reza Sajjadi បានប្រកាសថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចអនុញ្ញាតបណ្ដាអ្នកសង្គេតការ នៃទីភា្នក់ងារ
សារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅត្រួតពិនិត្យមូលដ្ឋាន នុយក្លេអ៊ែរ Pachin
ប្រសិនបើ ពិធីសារពិសេសត្រូវបានចុះហេត្ថលេខា។ មូលដ្ឋាននុយក្លេអ៊ែរ Pachin នៅ
អ៊ីរ៉ង់គឺជាទីកន្លែង ដែលលោកខាងលិចសង្ស័យ Teheran អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
លោក Sajjadi បានសង្កត់ធ្ងន់ថា៖ ការដែល IAEA អនុញ្ញាតបណ្ដាអ្នកសង្គេតការទៅកាន់
មូលដ្ឋាននុយក្លេអ៊ែរ Pachin មុនពេល ពិធីសារត្រូវបានចុះហេត្ថលេខាគឺមិនសមភាព
និងមិនស្មោះត្រង់ចំពោះ អ៊ីរ៉ង់ទេ។ លោក Sajjadi បានឲ្យដឹងទៀយតថា៖ អ៊ីរ៉ង់កំពុងរង
ចាំការផ្តើមគំនិត របស់ក្រុម P5+1 អំពីពេលវេលាដំណើរការវង់ចរចារជាបន្ត។ ទន្ទឹមនឹង
នោះ ក្នុងករណី អ៊ីរ៉ង់ឆ្លើយតបនឹងសំណើររបស់លោកខាងលិច នោះគឺ រាល់បទដាក់
ទណ្ឌកម្មចំពោះ Teheran ត្រូវលុប់ចោល។​ ក្នុងពេលនេះ អគ្គនាយក IAEA លោក Yukiya
 Amano ដែលកំពុងមានដំណើរទស្សនកិច្ចនៅរុស្ស៊ីបានប្រកាស ថា៖ បញ្ហានុយក្លេអ៊េរ
របស់អ៊ីរ៉ង់អាចដោះស្រាយតាមរយៈការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ