អ៊ីរ៉ង់ទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិកអំពី​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បាននិយាយថា “ការពិចារណាយ៉ាងហ្មត់ចត់ចំពោះការឆ្លើយតបបានចាប់ផ្ដើមនៅទីក្រុងតេអេរ៉ង់។
អ៊ីរ៉ង់ទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិកអំពី​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុង Tehran (រូបថត៖ IRNA/VNA)

កាលពីថ្ងៃទី ២៤ សីហា អ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះសំណើស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ "ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ" (JCPOA) ដែលសហភាពអឺរ៉ុប (EU) បានតាក់តែង។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បាននិយាយថា “ការពិចារណាយ៉ាងហ្មត់ចត់ចំពោះការឆ្លើយតបបានចាប់ផ្ដើមនៅទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់នឹងចែករំលែកទស្សនៈជាមួយ EU ក្រោយពីការពិចារណារួចរាល់។ មុននេះ EU បានផ្ញើ ឯកសារចុងក្រោយនៃសេចក្តីព្រាងកិច្ចព្រមព្រៀងដល់អ៊ីរ៉ង់ សំដៅស្រោចស្រង់ JCPOA ។ អ៊ីរ៉ង់បានឆ្លើយតប និងស្នើឲ្យកែសម្រួលចំណុចមួយចំនួន។ សេចក្ដីព្រាងកិច្ចព្រមព្រៀង និងការឆ្លើយតបរបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង - ដែលជាប្រទេសហត្ថលេខា JCPOA ជាមួយអ៊ីរ៉ង់។

JCPOA ត្រូវបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន និងរុស្ស៊ី) រួមជាមួយអាល្លឺម៉ង់នាខែកក្កដា ឆ្នាំ ២០១៥។ តាមនោះ ទីក្រុងតេអេរ៉ង់បានដាក់កំហិតសកម្មភាពនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយបទដាក់ទណ្ឌកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ