|
ជំនួបចរចារមួយរវាងអ៊ីរ៉ង់និងក្រុម P៥+1 (រូបថត៖AFP/TTXVN) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់បានឲ្យដឹងថា មន្រ្តីការ
បរទេសអ៊ីរ៉ង់និងសម្ព័ន្ធភាពអឺរ៉ុប (EU) នាថ្ងៃទី៦ ធ្នូ បានពិភាគ្សាអំពីពង្រាងសេចក្ដី
សំរេចចិត្តរបស់ស្ថាប័នថាមពលបរមាណូមអន្តរជាតិ (IAEA) ដើម្បីដាក់ជូនក្រុម
P៥+១។អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានឲ្យដឹងថា សេចក្ដី
សន្និដ្ឋានទាំងអស់ត្រូវបានភាគីទាំងពីរគិតគូរយ៉ាងហ្មត់ចត់សំដៅអនុវត្តន៍ឲ្យបាន
ត្រឹមត្រូវតាមស្មារតីនៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)ដែល
បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដាកន្លងទៅ។លោក Abbas Araqchi បាន
សង្កត់ធ្ងន់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គ្រាន់តែសំដៅបម្រើគោលដៅសន្តិភាព
ហើយអ៊ីរ៉ង់បានអនុវត្តន៍យ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀង
JCPOA។ថ្នាក់ដឹកនាំ IAEA នឹងត្រៀមរៀបចំរបាយការណ៍ចុងក្រោយនា ថ្ងៃទី១៥
ធ្នូដើម្បីដាក់ជូនក្រុម P៥+១ ពិនិត្យមើល។នេះជារបាយការណ៍មានលក្ខណៈសំរេច
កំណត់ដែលអាចបើកផ្លូវសំរាប់ការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់និង
ក្រុមP៥+១ដែលបានចុះហត្ថលេខានៅទីក្រុង Vienna កាលពីខែ កក្កដាឆ្នាំ២០១៥
កន្លងទៅ៕