អ៊ីរ៉ង់នឹងកាត់បន្ថយសមត្ថភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ប្រសិនបើសម្រេចបាន កិច្ចព្រមព្រៀងស្ដីពីការស្ដារ JCPOA ឡើងវិញ
(VOVWORLD) - នៅពេលនោះ អ៊ីរ៉ង់នឹងមិនធ្វើការសម្រេចចិត្តថ្មីទេ ប៉ុន្តែបន្ត អនុវត្តន៍តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ជាមួយក្រុម P៥+១ រួមមានចក្រភពអង់គ្លេស បារាំង សហរដ្ឋ អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់ ដែល ត្រូវបានគេហៅថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។
បុគ្គលិកធ្វើការនៅក្នុងគ្រឹះស្ថាននុយក្លេអ៊ែរ Isfanhan របស់អ៊ីរ៉ង់។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី៦ ខែមេសា អ៊ីរ៉ង់បានប្រកាសថា នឹងកាត់បន្ថយសមត្ថភាពចម្រើន សារធាតុអ៊ុយរ៉ា នីញ៉ូម និងចំនួនម៉ាស៊ីនបង្វិលសង់ទីហ្វុយ ប្រសិនបើកិច្ចចរចានៅ ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស សម្រេចបាននូវគោលដៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ឡើងវិញ។ នៅពេលនោះ អ៊ីរ៉ង់នឹងមិនធ្វើការសម្រេចចិត្តថ្មីទេ ប៉ុន្តែបន្ត អនុវត្តន៍តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ជាមួយក្រុម P៥+១ រួមមានចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់ ដែល ត្រូវបានគេហៅថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។
នៅថ្ងៃទី ៦ ខែមេសានេះដែរ អ៊ីរ៉ង់បានប្រកាសថា គេបានផ្ញើរឯកសារអំពីគ្រឹះ ស្ថាននុយក្លេអ៊ែរដែលមិនធ្លាប់បានប្រកាសពីមុនមក នៅប្រទេសនេះ ទៅកាន់ទីភ្នាក់ ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលត្រូវបានគេចាត់ទុកថា ជាកាយវិកាដើម្បី បន្តជួយសម្រួលដល់គោលដៅនៃការស្តារ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ៕