អ៊ីរ៉ង់នឹងការពារសិទ្ធិចម្រាញសារធាតុ uranium ឲ្យខ្លាំងក្លាថែមទៀត
(VOVworld) – នាថ្ងៃទី ៤ មេសា ប្រធានក្រុមចរចារនុយក្លេអ៊ែជាមួយក្រុម P5+1 របស់
អ៊ីរ៉ងលោក Saeed Jalili បានឲ្យដឹងថា៖ លោកខាងលិចត្រូវទទួលស្គាល់សិទ្ធិចម្រាញ
សារធាតុ uranium របស់អ៊ីរ៉ង ប្រសិនបើចង់ឲ្យការចរចារនាពេលខាង មុខទទួលបាន
ជោគជ័យ ។ លោក Jalili បានអះអាងថា៖ សិទ្ធិចម្រាញ សារធាតុ uranium របស់អ៊ីរ៉ង់
ត្រូវបានធានាតាមអនុសញ្ញាមិនរីសាយអវុធនុយក្លេអ៊ែរ (NPT) ។ អ៊ីរ៉ង់នឹងការពារ
សិទ្ធិចម្រាញសារធាតុ uranium ឲ្យខ្លាំងក្លាថែមទៀត បន្ទាប់ពី ការបោះឆ្នោតប្រធានា
ធិបតី នាខែ មិថុនា ខាងមុខ។ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Ramin
Mahmanparast សង្ឃឹមថា៖ ការចរចាជាមួយក្រុម P5+1 នឹងទទួលបានជោគជ័យនិង
ចាត់ទុកថា៖ ការចរចារលើកនេះអាចដំណើរការ ក្នុងបរិយាកាសងាយស្រួល ដើម្បី
ភាគីទាំង ២ ទទួលបានដំណោះស្រាយចុងក្រោយ៕