អ៊ីរ៉ង់និងក្រុម P5+1 នឹងបន្តដំណើរការវង់ចរចារលើកទី ៣

អ៊ីរ៉ង់និងក្រុម P5+1 នឹងបន្តដំណើរការវង់ចរចារលើកទី ៣ - ảnh 1
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុក បណ្ដាបញ្ហាកិច្ចការបរទេសនិងគោលនយោបាយ
សន្តិសុខ លោកស្រី Catherine Ashton និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif
(Image: Vietnam+)


(VOVworld) – អ៊ីរ៉ង់និងក្រុម P5+1 នឹងបន្តដំណើរការវង់ចរចារលើកទី ៣ ថ្នាក់ មន្ត្រីជាន់ខ្ពស់អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចាប់ពីថ្ងៃទី ៧ ដល់ទី ៩ មេសា
នៅរដ្ឋធានី Vienna របស់អ៊ូស្រ្តីស។តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួល
បន្ទុកបណ្ដាបញ្ហាកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ លោកស្រី​
Catherine Ashton និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានអះអាង
នូវប្រការនេះក្នុងសេចក្តីថ្លែងការរួមដែល​បានធ្វើឡើង នាថ្ងៃទី ១៩ មិនា។
ថ្នាក់ដឹកនាំទាំង ២ រូបសុទ្ធតែចាត់ទុកការចរចារ លើកនេះគឺជាកស្តែងនិង
មានផលប្រយោជន៍។ នាថ្ងៃ ដ៏ដែល ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាន ប្រមុខក្រសួងការបរទេស អ៊ីរ៉ង់ លោក Javad Zarif បានសម្តែង
នូវសុទិដ្ឋិនិយមចំពោះលទ្ធភាពចុះហត្ថលេខា លើកិច្ចព្រមព្រៀង
លើគ្រប់វិស័យអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran មុនថ្ងៃទី ២០ កក្កដា
ខាងមុខ។ លោក Zarif បានប្រកាសថា៖ អ៊ីរ៉ង់មិនយកចិត្តទុកដាក់ដល់ការ
ធ្វើកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ដោយសារ ដំណើរការផលិតប្រភេទអាវុធនេះ
នឹងរង ឥទ្ធិពលដល់សន្តិសុខនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ