អ៊ីរ៉ង់និងក្រុម P5+1 នៅមានការខ្វែងគំនិតអំពីបញ្ហានុយក្លេអ៊ែរ


អ៊ីរ៉ង់និងក្រុម P5+1 នៅមានការខ្វែងគំនិតអំពីបញ្ហានុយក្លេអ៊ែរ - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 នៅមានការខ្វែងគំនិតអំពីបញ្ហានុយក្លេអ៊ែរ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា អ៊ីរ៉ង់និងក្រុម P5+1 បានបញ្ចប់វង់ចំចារអំពីបញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់លើកទី ៥ ដោយមិនទទួលបានលទ្ធផលណាមួយឡើយ។ ថ្លែងមតិបន្ទាប់ពីរយៈពេល ៥ ថ្ងៃជួបចរចារនៅទីក្រុង Vienna អូទ្រីស រដ្ឋមន្ត្រីការ
បរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានចាត់ទុកថា៖ កិច្ចព្រមព្រៀង
ដំបូងមានមាត្រាខុស ឆ្គងចំពោះអ៊ីរ៉ង់ ព្រមទាំង អះអាងថា៖ Tehran នឹងមិនទទួល
ស្គាល់សំណូមពរនេះរបស់លោកខាងលិចទេ។ អ្នកនាំពាក្សនៃតំណាងជាន់ខ្ពស់
សហភាពអឺរ៉ុប (EU) ទទួលបន្ទុក គោលនយោបាយសន្តិសុខនិងកិច្ចការបរទេស
លោកស្រី Catherine Ashton បានឲ្យដឹងថា៖ ភាគីនានាបានចាប់ផ្តើមរៀបចំ
កិច្ចព្រមព្រៀងបំរុងនឹងដំណើរវង់ចរចារ ជាបន្ត នាថ្ងៃទី ២ កក្កដា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ