អ៊ីរ៉ង់និងក្រុម P5+1 បានឯកភាពរៀបចំវង់ចរចារថ្មីនាចុងខែកុម្ភៈ
|
អ៊ីរ៉ង់និងក្រុម P5+1 បានឯកភាពរៀបចំវង់ចរចារថ្មីនាចុងខែកុម្ភៈ (AP) |
Vovworld-នាយប់ថ្ងៃទី២២កុម្ភៈ ដំណាងរបស់អ៊ីរ៉ង់និងក្រុម P5+1 (រួមមាន
ប្រទេស៥ជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិរួមមានអង់គ្លេស បារាំង
អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់)បានដំណើរការចរចារនៅទីក្រុង Geneva ស្វីសក្នុង
ការខំប្រឹងប្រែងឈានទៅកិច្ចព្រមព្រៀងលើគ្រប់វិស័យមួយសំដៅបញ្ចប់ការខ្វែង
គំនិតអំពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry និងសមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif បានចាប់ផ្ដើម
វង់ចរចារថ្មីនៅទីក្រុង Geneva ផងដែរ។ ថ្លែងមតិបន្ទាប់ពីការចរចារនេះ ប្រធានក្រុម
ចរចារចិនបានឲ្យដឹងថា បណ្ដាភាគីបានពិភាគ្សាលើបញ្ហាគឹន្លះនិងឯកភាពរៀបចំ
ការចរចារជាបន្តនាចុងខែកុម្ភៈនេះ។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា ការដែលជាលើកដំបូងរដ្ឋមន្ត្រី
ក្រសួងថាមពលអាមេរិកលោក Ernest Moniz និងនាយកអង្គការថាមពលបរមាណូ
អ៊ីរ៉ង់លោក Ali Akbar Salehi បានចូលរួមចរចារនៅទីក្រុង Geneva ជាសញ្ញាសឲ្យ
ឃើញថា បំណងរបស់ភាគីនានាទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យមួយយ៉ាង
ចាប់រហ័ស៕