អ៊ីរ៉ង់និងក្រុម P5+1ចាប់ផ្តើមឡើងវិញកិច្ចចរចារនាខែខាងមុខ

(TTXVN)-រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Ali-Akbar Salehi នាថ្ងៃទី២១តុលាបានប្រកាស
ថាកិច្ចចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1រួមមានប្រទេសចំនួន៥ជាសមាជិក
អចិន្តៃ្រយ៌ក្រុមប្រឹក្សាអ.ស.បគឺអាមេរិក រុស្ស៊ី ចិន អង់គ្លេស​បារាំង និងអាល្លឺម៉ង់ អាចត្រូវបានចាប់ផ្តើមឡើងវិញនាខែវិច្ឆកាខាងមុខ។ ទីភ្នាក់ងារសារព័ត៌មានISNA របស់អ៊ីរ៉ង់បានដកស្រងពាក្សសម្តីរបស់លោក Salehi ឲ្យដឹងថា “តាមបណ្តាលទ្ធ
ផលចរចារថ្មីបំផុត កិច្ចចរចារនុយក្លេអ៊ែររវាងភាគី ទាំងពីរនឹងបានដំណើការនាចុង
ខែវិច្ឆកា ប៉ុន្តែមិនទាន់សម្រេចទីតាំងចរចារឡើយ ”។ រដ្ឋមន្ត្រីការបរទេស Salehi ក៏អះអាងថាអ៊ីរ៉ង់និងមិនជួបដោយឡែកជាមួយអាមេរិកឬដំណើការកិច្ចចរចារ
ជាមួយភាគីផ្សេងមួយណាទេក្រៅក្របខ័ណ្ឌ កិច្ចចរចារនុយក្លេអ៊ែរជាមួយក្រុម​
P5+1៕

ប្រតិកម្មទៅវិញ

ផ្សេងៗ