អ៊ីរ៉ង់នឹងគ្នានពេលណាត្រូវបញ្ឃប់សកម្មភាពនៃមូលដ្ឋាននុយក្លេអ៊ែរ Fordow
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ ប្រធានគណៈកម្មាធិការគោលនយោបាយកិច្ចការបរ
ទេសនិងសន្តិសុខជាតិចំណុះរដ្ឋសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានប្រកាសថា៖ មូលដ្ឋាននុយក្លេអ៊ែរ Fordow នឹងគ្នានពេលណាត្រូវបញ្ឃប់សកម្មភាពឡើយ។ សេចក្តី
ប្រកាសពោលខាងលើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ មាន
ព័ត៌មានថា៖ ក្រុម P5+1 បានពិភាក្សាអំពីការបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម
ចំពោះមាសនិងលោហធាតុមានតំលៃចំពោះអ៊ីរ៉ង់ ប្រសិនបើ ប្រទេសនេះបញ្ឃប់សកម្ម
ភាពនៃមូលដ្ឋាននុយក្លេអ៊ែរ Fordow។ តាមគំរោង សំណើររបស់ក្រុម P5+1 នឹងត្រូវបាន
ពិភាក្សាជាមួយអ៊ីរ៉ង់នៅបណ្ដាការចរចារខាងមុខ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៦ កុម្ភៈ
នៅរដ្ឋធានី Almaty (Kazakhstan)។ លោក Boroujerdi ឲ្យដឹងទៀតថា៖ សំណើរពោលខាង
លើរបស់ក្រុម P5+1 នឹងបង្កលក្ខណៈសំរាប់អ៊ីស្រាអែលមានកាយវិការគំរាមកំហែងដល់
កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
|
មូលដ្ឋាននុយក្លេអ៊ែរ Fordow (Image: Internet) |