អ៊ីរ៉ង់នឹងតំឡើងម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge) ជំនាន់ថ្មីសម្រាប់រោងចក្រនុយក្លេអ៊ែរ

(VOVWORLD) - នៅថ្ងៃទី ២៨ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់បានរាយការណ៍ថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) នឹងតំឡើងប្រព័ន្ធម៉ាស៊ីនបង្វិលសង់ទីហ្វុយជំនាន់ថ្មីគឺ IR2M និង IRI6 នៅមូលដ្ឋាននុយក្លេអ៊ែរចំនួនពីរ គឺ Fordow និង Natanz។ 
អ៊ីរ៉ង់នឹងតំឡើងម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge) ជំនាន់ថ្មីសម្រាប់រោងចក្រនុយក្លេអ៊ែរ - ảnh 1ប្រភេទម៉ាស៊ីនបង្វិលសង់ទីហ្វុយ IR-6 ដែលអ៊ីរ៉ង់តំឡើងសម្រាប់ប្រើប្រាស់ (រូបថត៖ Ifp News/TTXVN)

អ្នកនាំពាក្យ គណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Abolfazl Amoui បានឲ្យដឹងថា ការតំឡើងប្រព័ន្ធម៉ាស៊ីនបង្វិលសង់ទី ហ្វុយនេះ នឹងត្រូវបញ្ចប់ ហើយហ្គាសនឹងត្រូវបូម ក្នុងដែនកំណត់ពេលវេលា ដែលបានកំណត់តាមក្រមច្បាប់ ដោយសភាអ៊ីរ៉ង់អនុម័តផង ដែរ។

យ៉ាងណាមិញ កាលពីខែធ្នូឆ្នាំ ២០២០ រដ្ឋសភាអ៊ីរ៉ង់បានអនុម័តលើក្រមច្បាប់ “ផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ សំដៅប្រឆាំងនឹងការដាក់ទណ្ឌកម្ម” ក្នុងនោះទាមទារឱ្យរដ្ឋាភិបាលអ៊ីរ៉ង់កាត់បន្ថយថែមទៀតរាល់ការសន្យាចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា “ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ” (JCPOA) ប្រសិនបើ អាមេរិកមិនដកទណ្ឌកម្ម តម្រង់ទៅលើអ៊ីរ៉ង់ទេ។

សូមគូសបញ្ជាក់ថា JCPOA ត្រូវបានអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺរុស្ស៊ី អង់គ្លេស បារាំង សហរដ្ឋអាមេរិក ចិននិងអាល្លឺម៉ង់) ចុះហត្ថលេខានៅឆ្នាំ ២០១៥។ ចាប់តាំងពីបានចូលកាន់តំណែងមក រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងព្យាយាមស្តារ JCPOA ឡើងវិញ។ បច្ចុប្បន្នអាមេរិកនិងអ៊ីរ៉ង់ទំនងជាកំពុងជជែកវែក ញែកថា តើភាគីណាត្រូវចាត់វិធានការជាមុន ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ