អ៊ីរ៉ង់នឹងប្រឆាំងជំទាស់ចំពោះសំណើរបស់អង្គការ OPEC ដើម្បីបង្កើនទិន្នផល

(VOVWORLD) -តំណាងរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការបណ្ដាប្រទេសនាំចេញ ប្រេង (OPEC) លោក Hossein Kazempour Ardebili បានប្រកាសថាអ៊ីរ៉ង់រួមជាមួយ វ៉េណេស៊ុយអេឡានិងអ៊ីរ៉ាក់នឹងប្រឆាំងជំទាស់សំណើរបស់អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី អំពីការបង្កើនទិន្នផលធ្វើអាជីវកម្មរបស់ OPEC នៅក្នុងកិច្ចប្រជុំខាងមុខនៃប្លុកនេះ ដែលគ្រោងប្រព្រឹត្តិទៅថ្ងៃទី ២២ មិថុនាខាងមុខ នៅទីក្រុងវីយែន (អូទ្រីស) ។ 
អ៊ីរ៉ង់នឹងប្រឆាំងជំទាស់ចំពោះសំណើរបស់អង្គការ OPEC ដើម្បីបង្កើនទិន្នផល - ảnh 1(ប្រភព: Al-Arabiya) 

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Ardebili បានលើកច្បាស់ថា៖ “ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ីចង់បង្កើនទិន្នផលគឺត្រូវមានការស្រុះចិត្តគំនិត។ប្រសិនបើភាគីផលិតកម្មទាំងពីរនេះចង់ធ្វើសកម្មភាពជាឯកតោភាគីនោះ នឹងរំលោភលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ លោក Ardebili បានអះអាងថា៖ ប្រទេសស្ថាបនិក OPEC ទាំងបី នឹងរួមគ្នាទប់ស្កាត់សកម្មភាពរបស់ អារ៉ាប៊ីសាអ៊ូឌីតនិងរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ