|
រដ្ឋមន្រ្តីក្រសួងព័ត៌មានអ៊ីរ៉ង់លោក Mahmoud Vaezi (រូបថត៖ict.gov.ir) |
(VOVworld) - រដ្ឋមន្រ្តីក្រសួងព័ត៌មានអ៊ីរ៉ង់លោក Mahmoud Vaezi នាថ្ងៃទី២២ ធ្នូ បាន
ឲ្យដឹងថា អ៊ីរ៉ង់និងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរូបីយវត្ថុរួមសំដៅបង្កើត
ភាពងាយស្រួលសំរាប់ការជួញដូរពាណិជ្ជកម្មទ្វេភាគី។តាមលោក Vaezi ថាកិច្ចព្រម
ព្រៀងពោលខាងលើគឺសំដៅជំរុញសកម្មភាពផ្លាស់ប្ដូរប្រាក់ Rial របស់ អ៊ីរ៉ង់និងប្រាក់
Rouble របស់រុស្ស៊ី ព្រមទាំងបើកផ្លូវសំរាប់ការបង្កើនទំនាក់ទំនង សេដ្ឋកិច្ចរវាងតេអេ
រ៉ង់និងម៉ូស្គូ។សេចក្ដីសំរេចចិត្តនេះត្រូវបាននាំចេញក្នុងជំនួប សន្ទនារវាងលោក
Mahmoud Vaezi ជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្មរុស្ស៊ីលោក
Denis Manturov ដែលកំពុងបំពេញទស្សនកិច្ចនៅ តេអេរ៉ង់។នាថ្ងៃដដែល គេហទំព័រ
កាណាលទូរទស្សន៍ជាតិអ៊ីរ៉ង់បានស្រង់សម្ដី របស់អ្នកនាំពាក្យស្ថាប័នបរមាណូ
ប្រទេសនេះឲ្យដឹងថា រុស្ស៊ីនឹងចាប់ផ្ដើមកសាង ចង្ក្រានរ៉េអាក់ទ័រនុយក្លេអ៊ែរនៅ
អ៊ីរ៉ង់ចាប់ពីសប្ដាហ៍ខាងមុខ។សំណង់នេះស្ថិតនៅ ក្នុងរោងចក្រថាមពល Busher
ដែលបានរុស្ស៊ីកសាងឡើងនៅតំបន់ភាគខាង ត្បូងអ៊ីរ៉ង់ ដែលត្រូវបានតេអេរ៉ង់និង
ម៉ូស្គូចុះហត្ថលេខាមុននេះ១ឆ្នាំ៕