អ៊ីរ៉ង់និងស៊ីរីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
(VOVWORLD) - នាថ្ងៃទី៦ខែតុលា នៅខាងក្រៅពិព័រណ៌អន្តរជាតិលើកទី៤ស្តីពីការស្តារ ឡើងវិញប្រទេសស៊ីរី ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Damacus លោក Javad Torkabadi បានផ្លាស់ប្តូរមតិយោបល់ជាមួយប្រធានសភាពាណិជ្ជកម្មនិង ឧស្សាហកម្មស៊ីរី លោក Samer Al-Debs អំពីការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធភាពដែលទីក្រុង Tehran ចូលរួមក្នុងការស្តារឡើងវិញប្រទេសស៊ីរីនាសម័យកាលក្រោយសង្គ្រាមផងដែរ។
អ៊ីរ៉ង់និងស៊ីរីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច |
យោងតាម លោក Samer Al-Debs បានឲ្យដឹងថាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់និង ស៊ីរីមានទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីជាយូរអង្វែងណាស់មកហើយ។ ហេតុដូច្នេះ សហគ្រិន និងសហគ្រាសនៃភាគីទាំងពីរគប្បីបន្តជម្រុញ និង អភិវឌ្ឍន៍ទំនាក់ទំនងនោះ។ ម្យ៉ាងវិញទៀត លោក Samer Al-Debs ក៏បានអះអាង ដែរថាការផ្លាស់ប្តូរទស្សនៈនិង កិច្ចសហប្រតិបត្តិការរវាងសហគ្រិន នៃប្រទេស ទាំងពីរដើរតួរនាទីយ៉ាងសំខាន់ផងដែរ។ យោងតាមការវាយតម្លៃរបស់លោក Samer Al-Debs បណ្តាក្រុមហ៊ុនរបស់ស៊ីរីមានលទ្ធភាពក្នុងវិស័យជាច្រើន ផ្សេងៗគ្នា និងអាចជួយឧបត្ថម្ភ យ៉ាងសកម្មជូនប្រទេសស៊ីរីក្នុងដំណាក់កាលនៃ ការស្តារឡើងវិញទៀតផង។
រីឯខ្លួនវិញ លោក Javad Torkabadi បានអំពាវនាវឲ្យទីក្រុង Tehran និង Damacus បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីជម្រុញនិងជួយ ឧបត្ថម្ភជូនប្រទេសស៊ីរីក្នុងកសាងប្រទេសជាតិក្រោយសង្រ្គាមដ៏សាហាវនេះ៕