អ៊ីរ៉ង់និងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតំលៃរាប់សិបពាន់លានដុល្លាអាមេរិក

អ៊ីរ៉ង់និងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតំលៃរាប់សិបពាន់លានដុល្លាអាមេរិក - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani​​ (ពាក់កន្សែងស) ត្រូវបានទទួលក្នុងភាពកក់ក្ដៅនៅអ៊ីតាលី (រូបថត៖AP)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលីរបស់ប្រធានាធិបតីអ៊ីរ៉ង់
លោក Hassan Rouhani នាថ្ងៃទី២៥ មករា នៅរដ្ឋធានី Rome ភាគីទាំងពីរបានចុះហត្ថ
លេខាលើកិច្ចសន្យានានាក្នុងតំលៃឡើងដល់ជាង១៨ពាន់លានដុល្លាអាមេរិកទាក់
ទិនដល់ច្រើនវិស័យ រួមមានថាមពល ហេដ្ឋារចនាសម្ព័ន្ធ ដែកថែប និងបោះនាវា។
ថ្លែងមតិក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតី Rouhani នាយករដ្ឋមន្រ្តី
អ៊ីតាលីលោក Matteo Renzi បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មដែល
ប្រទេសទាំងពីរទើបនឹងបានចុះហត្ថលេខាត្រឹមតែជាជំហានដំ បូងនៃកិច្ចសហ
ប្រតិបតិ្តការទ្វេភាគីប៉ុណ្ណោះ។ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្ដូរ ទស្សនៈអំពី
ការប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ក៏ដូចជា ដំណោះស្រាយ
បញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរីផងដែរ។អ្នកដឹកនាំរដ្ឋាភិបាល អ៊ីតាលីជឿជាក់ថា
ប្រសិនបើអាចទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់គឺអាច
ទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហាស៊ីរីដែរ។
អ៊ីតាលីជាទីមកដល់ដំបូងរបស់ប្រធានាធិបតី Rouhani ក្នុងដំណើរទស្សនកិច្ចនៅ
ទ្វីបអឺរ៉ុបជាផ្លូវការគិតតាំងពីបទដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចទាក់ទិនដល់កម្មវិធីនុយ
ក្លេអ៊ែររបស់តេអេរ៉ង់ត្រូវបានលុបចោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ