អ៊ីរ៉ង់និងអ៊ីរ៉ាក់ជំរុញកិច្ចសហប្រតិបត្តិការយោធា

(VOVWORLD) - នាថ្ងៃទី ២៣ កក្កដា អ៊ីរ៉ង់និងអ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្តីអំពីការបង្កើនកិច្ចសហប្រតិបត្តិការយោធានិងជំរុញការប្រយុទ្ធប្រឆាំង នឹង «លទ្ធិភេរវកម្មនិងលទ្ធិជ្រុលនិយម»។ 
អ៊ីរ៉ង់និងអ៊ីរ៉ាក់ជំរុញកិច្ចសហប្រតិបត្តិការយោធា - ảnh 1 អ៊ីរ៉ង់និងអ៊ីរ៉ាក់ជំរុញកិច្ចសហប្រតិបត្តិការយោធា

(VOVworld) – នាថ្ងៃទី ២៣ កក្កដា អ៊ីរ៉ង់និងអ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្តីអំពីការបង្កើនកិច្ចសហប្រតិបត្តិការយោធានិងជំរុញការប្រយុទ្ធប្រឆាំង នឹង «លទ្ធិភេរវកម្មនិងលទ្ធិជ្រុលនិយម»។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Hossein Dehgan និងសមភាគីអ៊ីរ៉ាក់ លោក Erfan al-Hiyali បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នារួមមានខ្លឹមសារសហប្រតិបត្តិការជាច្រើននៅរដ្ឋធានី Tehran។ ការបើកទូលាយកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ លើវិស័យប្រឆាំងភេរវកម្មនិងលទ្ធិជ្រុលនិយម សន្តិសុខព្រំដែន អប់រំក៏ដូចជា ការជួយឧបត្ថម្ភបច្ចេកទេសនិងយោធាគឺជាផ្នែកសំខាន់ៗក្នុងអនុស្សារណៈ យោគយល់គ្នា។ ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ត្រូវបានកែលំអគិតតាំងពីពេល ផ្តួលរលំអតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein នាឆ្នាំ ២០០៣ និងរដ្ឋាភិបាលដឹកនាំដោយថ្នាក់ដឹកនាំជាជនឥស្លាម Shiite កាន់អំណាចនៅ ប្រទេសនេះ។ អ៊ីរ៉ង់គឺជាប្រទេសដែលមានជនឥស្លាម Shiite ភាគច្រើន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ