អ៊ីរ៉ង់និង​អ៊ីរ៉ាក់ឈានដល់កិច្ចព្រមព្រៀងស្តីពី​ការ​រំសាយក្រុមប្រដាប់អាវុធជនជាតិ Kurd

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែសីហា ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ ស្តីពីការដែលទីក្រុង Baghdad នឹងរំសាយសព្វាវុធ និងផ្លាស់ទីក្រុមប្រដាប់អាវុធ Kurd នៅភាគខាងជើងប្រទេសនេះ។
អ៊ីរ៉ង់និង​អ៊ីរ៉ាក់ឈានដល់កិច្ចព្រមព្រៀងស្តីពី​ការ​រំសាយក្រុមប្រដាប់អាវុធជនជាតិ Kurd - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ។ (រូបថត៖ IRNA/TTXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា “អ៊ីរ៉ង់ និងអ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអ៊ីរ៉ាក់បានប្តេជ្ញារំសាយក្រុមផ្តាច់ខ្លួនប្រដាប់អាវុធ និងក្រុមភេរវករនៅក្នុងទឹកដីរបស់ខ្លួន ហើយដកមូលដ្ឋានទ័ពនិងផ្លាស់ទីពួកគេទៅកន្លែងផ្សេងទៀតនៅត្រឹមថ្ងៃទី ១៩ ខែកញ្ញា”។ សេចក្តីជូនដំណឹងមិនបានបញ្ជាក់ថា ក្រុមប្រដាប់អាវុធនឹងត្រូវផ្លាស់ទីទៅណាទេ។ ភាគីអ៊ីរ៉ាក់មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។

អ៊ីរ៉ង់បានចោទប្រកាន់តំបន់ស្វ័យ័តជនជាតិ Kurd នៅភាគខាងជើងអ៊ីរ៉ាក់ ជាទីតាំងនៃក្រុមភេរវករដែលធ្វើការវាយប្រហារជាច្រើន ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ។ ជាការឆ្លើយតប កងទ័ពអ៊ីរ៉ង់បានបើកការវាយប្រហារជាច្រើនលើក ដែលបង្កភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ