អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតអំពាវនាវឱ្យស៊ុយអែតទប់​ស្កាត់​ទង្វើប្រមាថលើ​គម្ពីរកូរ៉ាន

(VOVWORLD) - កាលពីថ្ងៃទី ១ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានអំពាវនាវឱ្យស៊ុយអែតចាត់វិធានការជាក់ស្តែង ប្រឆាំងនឹងការប្រមាថលើគម្ពីរកូរ៉ាន នៅក្នុងប្រទេស Nordic នេះ។ 
អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតអំពាវនាវឱ្យស៊ុយអែតទប់​ស្កាត់​ទង្វើប្រមាថលើ​គម្ពីរកូរ៉ាន - ảnh 1បាតុករប្រឆាំងនឹងការប្រមាថគម្ពីរកូរ៉ាន នៅខាងក្រៅស្ថានទូតស៊ុយអែតក្នុងក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

លោក Nasser Kanaani បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើប្រមាថលើគម្ពីរកូរ៉ានរបស់ជនអ៊ីស្លាមដែលបានកើតឡើងម្តងទៀតនៅទីក្រុង Malmo ប្រទេសស៊ុយអែតកាលពីថ្ងៃទី ៣០ ខែកញ្ញា។

នៅថ្ងៃដដែលនោះ អារ៉ាប៊ីសាអូឌីតក៏បានថ្កោលទោសចំពោះទង្វើនាពេលថ្មីៗនេះ នៃការដុតច្បាប់ចម្លងគនៃម្ពីរកូរ៉ាននៅទីក្រុង Malmo។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ុយអែត ធ្វើការដោះស្រាយភ្លាមៗ និងទប់ស្កាត់ហានិភ័យនៃសកម្មភាពស្រដៀងគ្នានេះកើតឡើងដដែលៗ។

នៅថ្ងៃទី ៣០ ខែកញ្ញា ជនអ៊ីរ៉ាក់ម្នាក់បានហែកច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ហើយដុតវានៅក្នុងទីក្រុង Malmo ប្រទេសស៊ុយអែត។ ប៉ូលីសស៊ុយអែតបានចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធមួយចំនួន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសស៊ុយអែត ដាណឺម៉ាក និងហូឡង់ ទង្វើប្រមាថលើគម្ពីរកូរ៉ានបានកើតឡើងម្តងហើយម្តងទៀត ដែលបង្កឱ្យមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសហគមន៍ឥស្លាមនៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ