អ៊ីរ៉ង់បើកការស៊ើបអង្កេតលើគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ប្រធានាធិបតី ដោយកំណត់កាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតី

(VOVWORLD) - នាយប់២០ ឧសភា ប្រធានអគ្គសេនាធិការនៃកងទ័ពអ៊ីរ៉ង់ លោក Mohammad Bagheri បានបញ្ជាឱ្យមានការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ បណ្តាលឲ្យលោកប្រធានាធិបតី Ebrahim Raisi ស្លាប់ កាលពីថ្ងៃទី ១៩ ឧសភា។ 
អ៊ីរ៉ង់បើកការស៊ើបអង្កេតលើគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ប្រធានាធិបតី ដោយកំណត់កាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតី - ảnh 1ក្រុមអ្នកជួយសង្គ្រោះបានផ្ទេរសាកសពជនរងគ្រោះនៅកន្លែងកើតហេតុនៃឧប្បត្តិហេតុធ្លាក់យន្តហោះដឹកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងក្រុមអមដំណើររបស់គាត់នៅក្នុងខេត្ត East Azerbaijan កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤  (រូបថត៖ AFP/TTXVN)

ទន្ទឹមនឹងក្រឹត្យនេះ ប្រធានអគ្គសេនាធិការនៃកងទ័ពអ៊ីរ៉ង់បានតែងតាំងគណៈកម្មាធិការស៊ើបអង្កេតកម្រិតខ្ពស់ដែលមានអ្នកជំនាញ និងឧត្តមសេនីយយោធាមួយចំនួន ដើម្បីស៊ើបអង្កេតការពិតនៅពីក្រោយឧបទ្ទវហេតុនេះ។ កាលពីយប់មិញ គណៈកម្មាធិការស៊ើបអង្កេតបានចុះទៅកន្លែងកើតហេតុដើម្បីចាប់ផ្តើមបេសកកម្ម។

មកទល់នឹងពេលនេះ ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានរបស់អ៊ីរ៉ង់ បានរាយការណ៍ជាបន្តបន្ទាប់ថា ឧបទ្ទវហេតុជាមួយឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតី Raisi គឺដោយសារតែអាកាសធាតុមិនល្អ។

ទាក់ទិននឹងដំណើរការបង្រួបបង្រួមក្បាលម៉ាស៊ីនរដ្ឋាភិបាលអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Raisi អាជ្ញាធររៀបចំការបោះឆ្នោតអ៊ីរ៉ង់នាយប់ថ្ងៃទី ២០ ឧសភាបានឲ្យដឹងថា ខ្លួនបានដាក់ផែនការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៨ មិថុនា ទៅកាន់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវបានគេស្គាល់ផងដែរថាជាក្រុមប្រឹក្សាអាណាព្យាបាល។ មុននោះ នៅរសៀលថ្ងៃទី ២០ ឧសភា មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei បានតែងតាំងអនុប្រធានទី១ លោក Mohammed Mokhber ឲ្យទទួលបន្ទុកគណៈកម្មាធិការប្រធានាធិបតីបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងប្រទេស។ យោងតាមរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់ គណៈកម្មាធិការប្រធានាធិបតីបណ្តោះអាសន្ន ទទួលខុសត្រូវក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល ៥០ ថ្ងៃចាប់ពីពេលដែលគណៈកម្មាធិការនេះត្រូវបានបង្កើតឡើង។ នៅថ្ងៃ ២១ ឧសភានេះ សភាអ៊ីរ៉ង់ក៏បានជួបប្រជុំជាលើកដំបូងចាប់តាំងពីឧបទ្ទវហេតុនោះមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ