អ៊ីរ៉ង់បញ្ជាក់ពីតម្លាភាពលើបញ្ហានុយក្លេអ៊ែរ

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានអះអាងថា ទីក្រុងតេអេរ៉ង់មានតម្លាភាពអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសខ្លួន។
អ៊ីរ៉ង់បញ្ជាក់ពីតម្លាភាពលើបញ្ហានុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi  (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៨ ខែកញ្ញា ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel នោះ  លោកប្រធានាធិបតី Raisi បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់របស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់អំពីទស្សនៈតម្លាភាពរបស់អ៊ីរ៉ង់ចំពោះសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសខ្លួន ។

ក្នុងពេលនេះ នាថ្ងៃដដែល លោក Kazem Gharibabadi តំណាងអ៊ីរ៉ង់ប្រចាំនៅអង្គការអន្តរជាតិនៅទីក្រុងវីយែន (អូទ្រីស) បានចាត់ទុកថា IAEA គួរតែមានអាកប្បកិរិយាសត្យានុម័តចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានអះអាងថា រាល់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺសុទ្ធតែបានគោរពយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការសន្យារបស់ប្រទេសខ្លួន ក្នុង JCPOA ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ស្វ័យការពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ