អ៊ីរ៉ង់បដិសេដ្ឋពិភាក្សាដោយសារគោលនយោបាយមិនប្រក្រតីរបស់អាមេរិក

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានប្រកាសថាប្រទេសនេះនឹង បដិសេដ្ឋគ្រប់កិច្ចចរចារណាមួយជាមួយអាមេរិក ហើយចោតប្រកាន់ទីក្រុង វ៉ាស៊ីតោនកំពុងទទូចធ្វើតាម”គោលនយោបាយមិនប្រក្រតី” ចំពោះទំនាក់ទំនងជា មួយទីក្រុង Tehran។
អ៊ីរ៉ង់បដិសេដ្ឋពិភាក្សាដោយសារគោលនយោបាយមិនប្រក្រតីរបស់អាមេរិក - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif 

 ថ្លែងមតិក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី៨ខែសីហា លោក Zarif បានសង្កត់ធ្ងន់ថា អាមេរិកមិនដែលធ្វើសកម្មភាពដោយស្មោះសរទេហើយ សេចក្តីសម្រេចនិងពាក្យសំដីរបស់ប្រធានាធិបតីលោក Donald Trump ដែល អំពាវនាវអ៊ីរ៉ង់ពិភាក្សា គឺត្រឹមតែជាកលល្បិចនៃការឃោសនាតែប៉ុណ្ណោះ។ លោក Zarif បានអះអាងថា លោក Donald Trump មិនយកចិត្តទុកដាក់ ដល់ប្រជាជន អ៊ីរ៉ង់ ឬកាតព្វកិច្ចអន្តរជាតិរបស់អាមេរិកហើយ លោកក៏ចោត ប្រកាន់លោក Donald Trump ដែលបានអនុម័តតាមរយៈការ ទាក់ទងអមិត្ត ជាមួយអ៊ីរ៉ង់ ខណៈពេលដែលមានវិធានការដាក់ទណ្ឌកម្មនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ