អ៊ីរ៉ង់បដិសេធការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក Donald Trump
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៦ ខែកក្កដា បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិបានច្រានចោលការចោទប្រកាន់របស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) ដែលនិយាយថា អ៊ីរ៉ង់ទំនងជានៅពីក្រោយការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រទី ១៣ ខែកក្កដា។
កន្លែងកើតហេតុនៃការបាញ់ប្រហារ ក្នុងរដ្ឋ Pennsylvania ។ រូបថត៖ Getty |
មុននោះ CNN បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាមេរិកបានទទួលព័ត៌មានចារកម្មថា អ៊ីរ៉ង់ចង់ធ្វើតបតនឹងការដែលកងទ័ពជើងអាកាសអាមេរិកបានសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅដើមឆ្នាំ ២០២០ ជាពេលដែលលោក Donald Trump កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ឆ្លើយតបនឹងព័ត៌មាននេះ សេចក្តីប្រកាសរបស់បេសកកម្មអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់ជ្រើសរើសផ្លូវច្បាប់ដើម្បីនាំអតីតប្រធានាធិបតីអាមេរិកមកកាត់ទោសចំពោះការបញ្ជាឱ្យសម្លាប់ឧត្តមសេនីយ៍ Soleimani ៕