អ៊ីរ៉ង់បដិសេធការចោទប្រកាន់រំលោភទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
|
អ៊ីរ៉ង់បដិសេធការចោទប្រកាន់រំលោភទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (VNA) |
(VOVworld) – នាថ្ងៃទី ១៨ វិច្ឆិកា អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ប្រទេសនេះ
រំលោភទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយបណ្ដាមហាអំណាចលោកខាង លិច
ហើយអះអាងថា៖ Tehran នៅប្រតិបត្តិតាមកិច្ចសន្យាពិនិត្យកំរិតផ្ទុកបំរុង ឥន្ធនៈ។
មុននោះ របាយការណ៍មួយនៃទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា៖
អ៊ីរ៉ង់បានហួសកំរិតផ្ទុកបំរុងឥន្ធណៈ ២ ដងហើយ ដែលត្រូវបាន កំណត់ក្នុងកិច្ច
ព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1។ នាថ្ងៃទី ១៧ វិច្ឆិកា អគ្គនាយក IAEA
លោក Yukiya Amano បានសម្តែងការព្រួយបារម្ភចំពោះបញ្ហា នេះ ហើយប្រកាស
ថា៖ អ៊ីរ៉ាង់ត្រូវបញ្ចប់ភ្លាមមួយរំពេចសកម្មភាពនេះ៕